នៅវេលាម៉ោងម៉ោង៨:៣០នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោកមេភូមិកោះស្រឡៅ គណៈកម្មការសហគមន៏តំបន់ការពារធម្មជាតិកោះស្រឡៅ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃសាលាបឋមសិក្សា និងអនុវិទ្យាល័យកោះស្រឡៅ និងមានការចូលរួមពីលោក តាន់ ម៉េងហ៊ួរ នាយកតំបន់រ៉ាមសារកោះកាពិ ធ្វើការសម្អាតអនាម័យតាមដងផ្លូវសាធារណៈ ដែលមានសមាសភាពចូលរួមចំនួន១១៣នាក់ ស្រី៤៦នាក់ ស្ថិតនៅក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ។













