លោក ហុង ប្រុស អភិបាលស្តីទី បានអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងវិវាទដីធ្លី និងសំណើស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង ដែលប្រជាពលរដ្ឋបានដាក់មកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម បែន រ័ត្ន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ ដែលប្រព្រឹត្តទៅនៅសាលប្រជុំ(ខ)សាលាខេត្តកោះកុង។




