/ /

លោក កែវ សុខ ប្រធានក្រុមប្រឹក្សាឃុំស្រែអំបិល និងជាមេឃុំ បានដឹកនាំកិច្ចប្រជុំប្រចាំខែ មីនា ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាឃុំនៅសាលប្រជុំសាលាឃុំស្រែអំបិល

នាព្រឹកថ្ងៃទី២៧ ខែ មីនា ឆ្នាំ២០២៥ លោក កែវ សុខ ប្រធានក្រុមប្រឹក្សាឃុំស្រែអំបិល និងជាមេឃុំ បានដឹកនាំកិច្ចប្រជុំប្រចាំខែ មីនា ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាឃុំនៅសាលប្រជុំសាលាឃុំស្រែអំបិលដែលមានរបៀបវារៈចំនួន៤៖ ១). ពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុកិច្ចប្រជុំលើកមុន, ២).ពិនិត្យពិភាក្សារបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២៥, ៣). ពិនិត្យ ពិភាក្សាលើសកម្មភាពនានានៃគម្រោងអាហាររូបត្ថម្ភកម្ពុជាក្នុងឃុំស្រែអំបិលប្រចាំខែមីនា ,៤). ពិនិត្យលើបញ្ហាផ្សេងៗ ។ កិច្ចប្រជុំនេះមានការអ្នកចូលរួមសរពីសមាជិក សមាជិការក្រុមប្រឹក្សាឃុំ ១០រូប/១១រូប, លោក វ៉ែន យ៉ុន និងលោក មុយ គុន សមាជិកក្រុមប្រឹក្សាស្រុក និងជាតំណាងលោកប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិលលោក លោកស្រីមេភូមិ, អនុភូមិ សមាជិកភូមិគ្រប់ភូមិ, លោកនាយកសាលាបឋមសិក្សាក្នុងឃុំស្រែអំបិល ចំនួន ៤ (ចំការក្រោម ត្រៀក ភូមិវាល និងសាលាបឋមសិក្សាភូមិខ្លុង ) , តំណាងការិយាល័យបរិស្ថានស្រុក , តំណាងមណ្ឌលសុខភាពស្រែអំបិល, លោក ព្រំ ឆើយ នាយប៉ុស្តិ៍រដ្ឋបាលស្រែអំបិល,លោកស្រីប្រធានសហគមន៍ការពារតំបន់ធម្មជាតិព្រាំងចំការក្រោម, តំណាងសហគមន៍កសិកម្មអង្គរភ្នំខ្លុង,តំណាងទឹកស្អាតស្រែអំបិល,តំណាងអគ្គិសនីស្រែអំបិល, តំណាងអ្នកវិនិយោគផ្សារស្រែអំបិល,មន្ត្រីកសិកម្មឃុំ និងភាគីពាក់ព័ន្ធផ្សេងទៀត។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    03/06/2026

    លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេវិទ្យា និងនវានុវត្តខេត្តកោះកុង ​បរិច្ចាគថវិកាចំនួន ៥០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • មន្ទីរបរិស្ថាន/
    03/06/2026

    លោក ដួង ភឿន នាយករងឧទ្យានជាតិជួរភ្នំក្រវាញ ចូលរួមកិច្ចប្រជុំស្តីពី «ការរក្សាសន្តិសុខ និងសុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំ» ក្នុងស្រុកថ្មបាំង

  • រដ្ឋបាលស្រុកថ្មបាំង/
    03/06/2026

    លោក ជ្រាយ ធី ជំទប់ទី១ បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្ដីពីការផ្សព្វផ្សាយផែនការការងារត្រួតពិនិត្យរដ្ឋបាល ដើម្បីរក្សាសន្តិសុខសន្តិភាពនៅតាមទីតាំងរស់នៅប្រមូលផ្ដុំ និងការងារចាំបាច់មួយចំនួន នៅសាលប្រជុំសាលាស្រុកថ្មបាំង

  • មន្ទីរបរិស្ថាន/
    03/06/2026

    មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកោះកុង បានរួមគ្នារៀបចំទីតាំងសម្រាប់ចែកកូនឈើជូនសាធារណជន និងបណ្តាមន្ទីរ-អង្គភាពជុំវិញខេត្តដោយឥតគិតថ្លៃ នៅក្នុងបរិវេណមន្ទីរបរិស្ថាន

  • រដ្ឋបាលស្រុកថ្មបាំង/
    03/06/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្ដីពីការផ្សព្វផ្សាយផែនការការងារត្រួតពិនិត្យរដ្ឋបាល ដើម្បីរក្សាសន្តិសុខសន្តិភាពនៅតាមទីតាំងរស់នៅប្រមូលផ្ដុំ និងការងារចាំបាច់មួយចំនួន នៅសាលប្រជុំសាលាស្រុកថ្មបាំង

  • ហេង គីមឆន/
    03/06/2026

    លោក​ ទូច​ វុទ្ធី​ ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​កោះកុងអមដោយ​ប្រធាន​ការិយាល័យ​ជំនាញមន្ទីរពីររូប​ បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ឆ្នាំ២០២៦ ក្រោមប្រធានបទ៖«ការលើកកម្ពស់ជំនាញឌីជីថលសម្រាប់ការផ្តល់ សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព​»