/ / /

មន្ទីរផែនការខេត្តកោះកុង សហការជាមួយនាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភ នៃអគ្គនាយកដ្ឋានផែនការ ក្រសួងផែនការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា ក្រោមប្រធានបទ “ការយល់ដឹងអំពីសារៈសំខាន់នៃការប្រើប្រាស់ ទឹកត្រី ទឹកស៊ីអ៊ីវមានជាតិដែក” និងពង្រឹងការអនុវត្តប្រកាសអន្តរក្រសួងលេខ ០៤៨ ក.ជ.អ.ជ ស្ដីពីការផលិតការប្រើប្រាស់ទឹកត្រី ទឹកស៊ីអ៊ីវមានជាតិដែក

មន្ទីរផែនការខេត្តកោះកុង សហការជាមួយនាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភ នៃអគ្គនាយកដ្ឋានផែនការ ក្រសួងផែនការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា ក្រោមប្រធានបទ “ការយល់ដឹងអំពីសារៈសំខាន់នៃការប្រើប្រាស់ ទឹកត្រី ទឹកស៊ីអ៊ីវមានជាតិដែក” និងពង្រឹងការអនុវត្តប្រកាសអន្តរក្រសួងលេខ ០៤៨ ក.ជ.អ.ជ ស្ដីពីការផលិតការប្រើប្រាស់ទឹកត្រី ទឹកស៊ីអ៊ីវមានជាតិដែក ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការ ក្រសួងផែនការ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ បណ្ឌិត អភិបាលរងខេត្ត លោក លោកស្រី ប្រធានក្រុមប្រឹក្សាក្រុង អភិបាលរងស្រុក ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រធានផ្សារ និងអាជីវករ ពាក់ព័ន្ធជុំវិញខេត្តសរុបប្រមាណ ៧០នាក់ ស្រី ២៩នាក់ នៅសាលប្រជុំកាកបាទក្រហមខេត្តកោះកុង។ សិក្ខាសាលានេះមានគោលបំណង ពង្រឹង និងពង្រីកកម្មវិធីបញ្ចូលជាតិដែកក្នុងទឹកត្រី ទឹកស៊ីអ៊ីវ តាមរយៈការផលិតការប្រើប្រាស់ទឹកត្រី ទឹកស៊ីអ៊ីវមានជាតិដែក បង្កើនចំណេះដឹង និងពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តិ ឱ្យមានប្រសិទ្ធភាព បង្កើនការចូលរួមពីអ្នកពាក់ព័ន្ធ ជាពិសេសវិស័យឯកជន និងបង្កើនការផលិត និងគុណភាពទឹកត្រី ទឹកស៊ីអ៊ីវមានជាតិដែក។

ព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥

ព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/12/2025

    រដ្ឋបាលឃុំកោះស្តេច ចុះធ្វេីបច្ចុប្បន្នភាពចាស់ជរា​ និងជនមានពិការភាព​ ជូនដល់គ្រួសារក្រីក្រ​ដែលមានបណ្ណសមធម៌​ ស្ថិតនៅភូមិពាមកាយ ឃុំកោះស្ដេច

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានចូលរួមចែក សំភារ:សិក្សា និងទឹកដោះគោ ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាពាមកាយ ដែលជាអំណោយរបស់ក្រុមហ៊ុន(NN)

  • រដ្ឋបាលស្រុកថ្មបាំង/
    06/12/2025

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដូនពៅ បានចេញល្បាតក្នុងមូលដ្ឋាន សហការជាមួយលោកមេភូមិ អនុភូមិ និងសមាជិកភូមិកោះ បានចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងចុះបើកវេទិការសាធារណៈគោលនយោបាយភូមិឃុំមានសុវត្ថិភាព

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/12/2025

    លោក កែវ នីបូរ៉ា សមាជិកក្រុមប្រឹក្សាស្រុកលោក ខេង គង់ អភិបាលរងស្រុក តំណាងឲ្យ លោកអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាស្តីពីគោលនយោបាយកញ្ជប់ជាតិអេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ ឆ្នាំ២០២៣-២០២៨

  • មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ/
    06/12/2025

    មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត រៀបចំពិធីប្រារព្ធយុទ្ធនាការ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ»

  • ហេង គីមឆន/
    06/12/2025

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការ ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្នែកលើយេនឌ័រ ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ”