រដ្ឋបាលឃុំជ្រោយប្រស់,ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក លោកស្រី ណៃ ស្រីអូន សមាជិកក្រុមប្រឹក្សាឃុំជ្រោយប្រស់ និងជាអ្នកទទួលបន្ទុក គ.ក.ន.ក ឃុំជ្រោយប្រស់ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែមីនា លើកទី៩ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារស្រុកកោះកុង ក្រោមការអធិបតីភាព លោកស្រី ជៀនពិសី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង ។



