រដ្ឋបាលសង្កាត់ស្មាច់មានជ័យ៖ បានបើកកិច្ចប្រជុំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាសង្កាត់លើកទី៣៣ អាណត្តិទី៥
របស់ក្រុមប្រឹក្សាសង្កាត់ស្មាច់មានជ័យ ប្រចាំខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីយភាពលោកស្រី ផឹង ពិសី ប្រធានក្រុមប្រឹក្សាសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ លោក/លោកស្រីមេភូមិ,អនុភូមិ,សមាជិកភូមិ ទាំង០៥ភូមិ និងលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់
មានរបៀបវារៈដូចខាងក្រោម៖
១.ពិនិត្យកូរួមសម្រាប់នៃកិច្ចប្រជុំ
២.ពិនិត្យ និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០២៥
៣.ពិនិត្យ និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំគណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់ប្រចាំខែ មីនា ឆ្នាំ២០២៥
៤.ពិនិត្យ និងអនុម័តលើរបាយការណ៍រដ្ឋបាលសង្កាត់ប្រចាំខែមីនា ឆ្នាំ២០២៥
៥.ពិនិត្យ និងអនុម័តលើរបាយការណ៍គម្រោងអាហារូបត្ថម្ភនៅកម្ពុជា ថ្នាក់សង្កាត់ ប្រចាំខែមីនា ឆ្នាំ២០២៥
៦.បញ្ហាផ្សេងៗ របស់សមាជិកនៃអង្គប្រជុំ
៧.មតិបូកសរុបរបស់ប្រធានអង្គប្រជុំ និងបិទអង្គប្រជុំ
ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥
#រដ្ឋបាលសង្កាត់ស្មាច់មានជ័យ#








