លោកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការស្ដីទី បានដឹកនាំលោកស្នងការរង ចំនួន ៤រូប អញ្ជើញផ្ដល់កិច្ចសម្ភាសន៍ ជាមួយក្រុមការងារ ទូរទស្សន៍ជាតិកម្ពុជា (ទទក) លើកិច្ចការងារមួយចំនួនក្នុងនោះមាន៖
១.ការចូលរួមចំណែក របស់កងកម្លាំងនគរបាលខេត្តកោះកុង ក្នងការការពារសន្តិសុខ សុវត្តិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥ ខាងមុខនេះ។
២.ការសំណូមពរដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ចូលរួមធ្វើឱ្យពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី ដំណើរការប្រកបដោយភាពរលូន សាមគ្គីភាព សប្បាយភាព ក្រោមម្លប់សុខសន្តិភាព និងវឌ្ឍនភាព របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរាជរដ្ឋសភាព ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
៣.បានពង្រឹងការហ្វឹកហាត់ដើម្បីបង្កើតសមត្ថិភាពដល់កងអន្តរាគមន៍ពិសេស ។
៤.កិច្ចខិតខំប្រឹងប្រែងគ្រប់មធ្យោបាយរបស់កម្លាំងជំនាញគ្រប់ថ្នាក់ ធ្វើឱ្យបទល្មើសព្រហ្មទណ្ឌមានក៏ថយចុះ។
ថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ March 26, 2025








