លោក សាក់ រ៉ាវី នាយករងរដ្ឋបាលសាលាក្រុងខេមរភូមិន្ទ បានដឹកនាំមន្រ្តីពាក់ព័ន្ទ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់ កម្មវិធីត្រួតពិនិត្យ និងតាមដានឯកសារ មុខងារ៖ ត្រួតពិនិត្យព័ត៌មានកម្មសិទ្ធិករ”។ វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងតាមរយៈប្រព័ន្ធអនឡាញកម្មវិធីZoom Meeting ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង់ពង្រឹងយន្តការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃលិខិតបញ្ជាក់ អំពីការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលចេញដោយរដ្ឋបាលសារពើពន្ធ និងចៀសវាសវាងហានិភ័យនៃការបន្លំសំណុំឯកសារបង់ពន្ធ។
នៅសាលប្រជុំ(តូច)សាលាក្រុង វេលាម៉ោង ៩៖០០នាទីព្រឹក ថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥
March 26, 2025
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#





