លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោក អាយ សុភីរិទ្ធិ៍ ប្រធានការិយាល័យភូមិបាលក្រុង បានចូលរួមចុះពិនិត្យ និងវាយតម្លៃទីតាំងស្នើសុំច្បាប់ដំឡើងទីតាំងប៉ាណូចំនួន ១ កន្លែង របស់ក្រុមហ៊ុនខេមបូ-អេដ ដែលស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ក្រោមការដឹកនាំរបស់លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។
នៅវេលាម៉ោង ៨:០០នាទីព្រឹក ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#





