លោក ផង់ សុផាន់ណា មេឃុំឬស្សីជ្រុំ និងក្រុមការងាររដ្ឋបាលឃុំឫស្សីជ្រុំ បានអញ្ជើញចូលរួមកម្មវិធី”ការរួមគ្នាដើម្បីអភិវឌ្ឍន៍មនុស្សសិលា”ក្រោមប្រធានបទ”ការអប់រំសីលធម៍ សុជីវធម៌ គុណធម៌ បរិស្ថាន និងសុខភាព”ធ្វើសង្ឃកថាដោយព្រះភិក្ខុធម្មគន្ធថាបវរញាណោបណ្ឌិត យុទ្ធ ភូថង នៅវត្តសិលាមុន្នីគិរីរង្សី(ហៅវត្តលើ)។ ស្ថិតនៅភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។
សមាសភាពចូលរួម
ក្រុមប្រឹក្សាឃុំឬស្សីជ្រុំ ស្មៀនឃុំ ជំនួយការឃុំ ជំនួសការហិរញ្ញវត្ថុឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងសិស្សានុសិស្ស។
ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥
ប្រភពរដ្ឋបាលឃុំឫស្សីជ្រុំ។






