លោក សាក់ រ៉ាវី នាយករងរដ្ឋបាលសាលាក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលើរបាយការណ៍ ប្រចាំខែមីនា ឆ្នាំ២០២៥ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ មុននឹងដាក់ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំ សាមញ្ញលើក១០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុង ដែលគ្រោងកិច្ចប្រជុំនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ខាងមុខ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាក្រុង។
ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
March 24, 2025
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#





