លោក ឃឹម សានិត ជំទប់ទី១ តំណាងលោក ឡេក ស៊ុធន់ មេឃុំទួលគគីរ និងជាប្រធាន គ.ក.ន.ក.ឃុំ និងលោកស្រី ឃុត ម៉ាលីវ៉ាន់ សមាជិកអចិន្ត្រៃយ៍ គ.ក.ន.ក.ឃុំ បានសហការជាមួយលោកស្រី ងួន ស្រីមុំ សមាជិក គ.ក.ន.ក ឃុំ និងក្រុមទ្រទ្រង់សុខភាពភូមិ បានចុះសួរសុខទុក្ខស្រ្តីទើបសម្រាលកូនរួចចំនួន ០៤គ្រួសារ ស្ថិតនៅភូមិទួលគគីរលើ ដោយបាននាំយកនូវអំណោយផ្ទាល់ខ្លួនរបស់លោកមេឃុំ មានជាគ្រឿងឧបភោគ បរិភោគ ចំនួន ០១កញ្ចប់ និងថវិកាសរុបក្នុងមួយគ្រួសារចំនួន ១៥០,០០០រៀល ក្នុងនោះថវិកាផ្ទាល់ខ្លួនរបស់លោកមេឃុំចំនួន ១០០,០០០រៀលក្នុងមួយគ្រួសារ និងថវិកា គ.ក.ន.ក ឃុំ ចំនួន ៥០,០០០រៀលក្នុងមួយគ្រួសារ។
ព្រឹកថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥





