រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកកោះកុងបានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី ការកាត់ឆ្វៀលដីចេញពី អនុក្រឹត្យលេខ៨០ អនុក្រឹត្យលេខ១៧៩​ និងឧទ្យានជាតិបុទុមសាគរ នៅតាមបណ្តាឃុំទាំង៤

ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃចន្ទ ១ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលស្រុកកោះកុង បានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី ការកាត់ឆ្វៀលដីចេញពី អនុក្រឹត្យលេខ៨០ ដែនជម្រកសត្វព្រៃតាតៃអនុក្រឹត្យលេខ១៧៩ ស្តី​ពី​ការ​កំណត់​ និង​ការ​បែងចែក​តំបន់​គ្រប់គ្រងដែនជម្រកសត្វព្រៃ​ពាម​ក្រសោប​ ខេត្តកោះកុង​
និងឧទ្យានជាតិបុទុមសាគរ នៅតាមបណ្តាឃុំទាំង៤ នៃស្រុកកោះកុង ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារក្រសួងបរិស្ថាន ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត និងឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម សឿន រឿត ទីប្រឹក្សាសម្តេចពិជ័យសេនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះកុង លោក សុខ សុទ្ធី អភិបាលរងខេត្ត តំណាងលោកជំទាវអភិបាលខេត្ត លោក ជា សូវី អភិបាលស្រុកកោះកុង ក្រុមការងារថ្នាក់ខេត្តតំណាងមន្ទីរពាក់ព័ន្ធ ក្រុមការងារថ្នាក់ស្រុក និងលោក លោកស្រីមេឃុំទាំង៤ឃុំ នៃស្រុកកោះកុង នៅសាលប្រជុំ សាលាស្រុកកោះកុង។

ប្រភព ៖ រដ្ឋបាលស្រុកកោះកុង
រូបភាព ៖ អ៊ឹង បឺត

អត្ថបទទាក់ទង