នៅវេលាម៉ោង២.០០នាទីរសៀល លោក អុឹង គី សមាជិកក្រុមប្រឹក្សាឃុំ និងជាមេឃុំស្ដីទីឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៥ ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាឃុំកោះកាពិ សមាសភាពចូលរួម:
សមាជិកក្រុមប្រឹក្សាស្រុកកោះកុង សមាជិកក្រុមប្រឹក្សាឃុំ ជំនួយការឃុំ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ១ សមាជិកភូមិ២ និង មេភូមិកោះស្រឡៅ នៃឃុំកោះកាពិ ប្រធានសហគមន៍ការពារតំបន់ធម្មជាតិកោះកាពិ ប្រធានសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ តំណាងមណ្ឌលសុខភាពឃុំកោះកាពិ នាយកសាលាបឋមសិក្សាឡាំដាំ នាយករងសាលាបឋមសិក្សាកោះកាពិ នាយកសាលាបឋមសិក្សាកោះស្រឡៅ នាយកសាលាអនុវិទ្យាល័យកោះស្រឡៅ សរុបចំនួន ១៦នាក់ នៅសាលាឃុំកោះកាពិ។
……………………
ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥












