លោក លឹម ឌី ចៅសង្កាត់ដងទង់ បានដឹកនាំមេភូមិ៤ អនុភូមិ៤ ចូលរួមចែកអំណោយ ជូនប្រជាពលរដ្ឋក្រីក្រ និងជនចាស់ជរា រស់នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ចំនួន៣០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ចំនួន១៥គីឡូ និងគ្រឿងឧបភោគបរិភោគផ្សេងបន្ថែមទៀត។ អំណោយទាំងអស់នេះ បានមកពីការឧបត្ថម្ភរបស់ អង្គការមូលនិធិអាស៊ានកម្ពុជា។
វេលាម៉ោង ៨:៣០នាទីព្រឹក
ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ March 24,2025
#ប្រភពពីរដ្ឋបាលសង្កាត់ដងទង់#





