លោក ជា សូវី អភិបាលស្រុកកោះកុង និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុកកោះកុង ខេត្តកោះកុង ដេីម្បីត្រៀមរៀបចំលក្ខណៈក្នុងការរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំថ្មី និងការដាក់តាំងផលិតផលភូមិមួយ ផលិតផលមួយ នៅខេត្តកោះកុង។
សមាសភាពចូលរួមមានលោកអភិបាលរង អនុប្រធាន សមាជិកគណៈបញ្ជាការឯកភាពស្រុកកោះកុង និងលោក លោកស្រីមេឃុំទាំង៤ នៃស្រុកកោះកុង។
របៀបវារៈ នៃការកិច្ចប្រជុំមានដូចខាងក្រោម៖
១.មតិបើកកិច្ចប្រជុំរបស់ លោក ជា សូវី ប្រធានគណៈបញ្ជាការឯកភាព និងជាប្រធានអង្គប្រជុំ
២.ពិភាក្សាអំពីការរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំថ្មី ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ តាមនៅតាមគោលដៅ
៣.ពិភាក្សាអំពីការធ្វើសេចក្តីជូនដំណឹងជាលើកទី២ ដល់ប្រជាពលរដ្ឋសង់តូបលក់ដូរលើដីចំណី ផ្លូវសាធារណៈ និងរៀបចំផែនការអនុវត្តបន្ត
៤.ពិភាក្សាអំពីការរកផលិតផលចូលរួមដាក់តាំងក្នុងកម្មវិធីតាំងផលិតផលភូមិមួយ ផលិតផលមួយ ឬ ការដាក់តាំងផ្សព្វផ្សាយផ្ទាំងប៉ាណូទីតាំងរម្យនីដ្ឋាន ឬ កន្លែងលេងកម្សាន្តនានាក្នុងស្រុក ថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ នៅទីរួមខេត្តកោះកុង
៥.ពិភាក្សាអំពីការដាក់តាំងផលិតផលភូមិមួយ ផលិតផលមួយ ក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅទីរួមខេត្តកោះកុង
៦.ពិភាក្សាអំពីការរៀបចំក្រុមលេងល្បែងកម្សាន្តប្រជាប្រិយខ្មែរ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅតាមវត្តអារាមនីមួយៗក្នុងឃុំទាំង៤ នៃស្រុកកោះកុង
៧.បញ្ហាផ្សេងៗ
៨.មតិបិទកិច្ចប្រជុំរបស់ លោក ជា សូវី ប្រធានគណៈបញ្ជាការឯកភាព និងជាប្រធានអង្គប្រជុំ
ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ March 24, 2025















