លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការតំបន់ត្រជាក់ចិត្ត និងការប្រគុំតន្រ្តី នៃគណៈកម្មការរៀបចំ កោះកុងសង្ក្រាន្ត ឆ្នាំ២០២៥ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ នៅខេត្តកោះកុងខាងមុខ។ ក្រោមអធិបតីភាពលោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។
កិច្ចប្រជុំរៀបចំធ្វើឡើងនៅសាល(ក)សាលាខេត្តកោះកុង វេលាម៉ោង៣:៣០នាទីរសៀល ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រយងខេមរភូមិន្ទ#








