/ / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យផ្ទៀងផ្ទាត់ទីតាំងគន្លងខ្សែផ្លូវជិះកង់ទេសចរណ៍ នៅតាមបណ្តោយឆ្នេរសមុទ្រ ក្នុងភូមិសាស្ត្រខេត្តកោះកុង និងប្លង់នគរូបនីយកម្មសួនច្បារកម្សាន្តសាធារណៈមុខសាលាខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យផ្ទៀងផ្ទាត់ទីតាំងគន្លងខ្សែផ្លូវជិះកង់ទេសចរណ៍ នៅតាមបណ្តោយឆ្នេរសមុទ្រ ក្នុងភូមិសាស្ត្រខេត្តកោះកុង និងប្លង់នគរូបនីយកម្មសួនច្បារកម្សាន្តសាធារណៈមុខសាលាខេត្តកោះកុង។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីក្រុមការងារនៃគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា មន្ទីរជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ដែលមានភូមិសាស្រ្តជាប់តំបន់ឆ្នេរសមុទ្រខេត្តកោះកុង។ តាមរយៈការសិក្សាបឋម គន្លងខ្សែផ្លូវជិះកង់ទេសចរណ៍ ក្នុងភូមិសាស្រ្តខេត្តកោះកុង មានប្រវែងប្រហែល ៣៣៨គីឡូម៉ែត្រ នៃចំនួនខ្សែផ្លូវសរុបប្រហែល ៥៧៤គីឡូម៉ែត្រ ដែលជាខ្សែផ្លូវវែងជាងគេ និងឆ្លងកាត់ស្រុកស្រែអំបិល ស្រុកបូទុមសាគរ ស្រុកគិរីសាគរ ស្រុកកោះកុង ក្រុងខេមរភូមិន្ទ និងចុងបញ្ចប់គឺភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដែលជាទីបញ្ចប់នៃខ្សែផ្លូវជិះកង់ទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា។
ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ March 21, 2025

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    21/05/2026

    ឱកាសការងារជាច្រើនកន្លែង នៅក្រុមហ៊ុន កោះកុង ចេជាង អេសអុីហ្សេត ឯ.ក សម្រាប់បម្រើការងារនៅក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    21/05/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសេចក្តីសម្រេចស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យទំនាក់ទំនងព្រំដែន BLO

  • ហេង គីមឆន/
    21/05/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ដែលបានឧបត្ថម្ភថវិកា ចំនួន ១០០ដុល្លារ សម្រាប់រៀបចំកម្មវិធីរត់ប្រណាំង ដើម្បីអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង”

  • ហេង គីមឆន/
    21/05/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកមណ្ឌលសីមា ដែលបានឧបត្ថម្ភថវិកា ចំនួន ១ ០០០ ០០០រៀល សម្រាប់រៀបចំកម្មវិធីរត់ប្រណាំង ដើម្បីអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង”

  • ហេង គីមឆន/
    21/05/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តបានដឹកនាំមន្រ្តីរាជការស៊ីវិល ទទួលស្វាគមន៍គណៈប្រតិភូអាជ្ញាធរសវនកម្មជាតិ ដឹកនាំដោយ លោកបណ្ឌិត លាប ប៉ូឡូ ប្រធានគណៈប្រតិភូ «ចុះធ្វើសវកម្មលើការអនុលោមតាមច្បាប់ និងបទបញ្ញត្តិស្ដីពីការអនុវត្តថវិកា និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ សម្រាប់ឆ្នាំ២០២៥ និងឆ្នាំពាក់ព័ន្ធ»

  • មន្ទីរធម្មការ និងសាសនា/
    21/05/2026

    លោក​ អ៊ូច​ ទូច​ ប្រធានមន្ទីរធមមមការនិងសាសនា​ និងសហការីបានអមដំណេីរលោកជំទាវ​ ឈី​ វ៉ា​ អភិបាលនៃគណៈអភិបាលខេត្ត​ យកទេយ្យទាន​ ប្រគេនព្រះសង្ឃ​ នៅវត្តទេពនិមិត្ត​ ក្នុងឱកាសប្រារព្ធទិវាជាតិនៃការចងចាំ​ ដេីម្បីឧទ្ទិសកុសលដល់វិញាណក្ខន្ធកងទ័ព​ និងប្រជាជន​ ដែលបានពលី​ និងត្រូវបានសម្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ