លោក លឹម ឌី ចៅសង្កាត់ដងទង់ បានដឹកនាំ មេភូមិ៤ អនុភូមិ៤ ចូលរួមអមដំណើរ លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និង មន្ត្រីក្រោមឱវាទនៃរដ្ឋបាលក្រុង ដើម្បីចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ពីបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
វេលាម៉ោង ១០:៣០នាទីព្រឹក
ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ March 21,2025
#ប្រភពពីរដ្ឋបាលសង្កាត់ដងទង់#







