នៅព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥
លោកស្រី ទិត ជិ អនុប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ តំណាងលោក អាង ទី ប្រធានគណៈកម្មាធិការ អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ ប្រចាំខែមីនា ឆ្នាំ២០២៥ ។
សមាសភាពអញ្ជើញចូលរួមមាន
លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ ចំនួន ១០ រូប ស្រី ៤ រូប និងមានការចូលរួមពីក្រុមទ្រទ្រង់សុខភាពភូមិទាំង៦ភូមិនៃឃុំ។









