/ / /

លោក​ សែម​ សំអាង​ នាយករដ្ឋបាលស្រុកកោះកុង​ ដឹកនាំក្រុមការងារស្រុកកោះកុង​ ចុះពិនិត្យកែសម្រួល​ខ្សែផ្លូវ​ គម្រោងជួសជុលផ្លូវក្រាលក្រួសក្រហមចំនួន​ ០១ខ្សែ​ ស្ថិតនៅ​ភូមិកោះអណ្តែត​ ឃុំតាតៃក្រោម​ ស្រុកកោះកុង​ ខេត្តកោះកុង​

ស្រុកកោះកុង ៖​ ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥​ លោក​ សែម​ សំអាង​ នាយករដ្ឋបាលស្រុកកោះកុង​ បានដឹកនាំលោក​  អ៉ឹង​ បឺត​ ប្រធានការិយាល័យ​ផែនការ​និងគាំទ្រឃុំ​ សង្កាត់​ និងលោក​ គាំ​ សុខចំរេីន​ អនុប្រធាន​អង្គភាព​លទ្ធកម្ម​ និងលោក​ ជួន​ ចិន្តា​ អនុប្រធាន​ការិយាល័យ​កសិកម្ម​ ធនធានធម្មជាតិ​ និងបរិស្ថាន​ ស្រុកកោះកុង​ សហការជាមួយ​រដ្ឋបាល​ឃុំតាតៃក្រោម​ ចុះពិនិត្យកែសម្រួល​ខ្សែផ្លូវ​ គម្រោងជួសជុលផ្លូវក្រាលក្រួសក្រហមចំនួន​ ០១ខ្សែ​ ស្ថិតនៅ​ភូមិកោះអណ្តែត​ ឃុំតាតៃក្រោម​ ស្រុកកោះកុង​ ខេត្តកោះកុង​ ដែលប្រេីប្រាស់ថវិកាមូលនិធិស្រុកកោះកុង​ សម្រាប់ឆ្នាំ២០២៥

ក្រោយការចុះពិនិត្យជាក់ស្តែង​ ជាលទ្ធផលជាបឋមមានដូចខាងក្រោម៖

១.ផ្លូវមានប្រវែង​ ៤គីឡូម៉េត្រ​

២.​ដាក់លូមូលទោលចំនួន​ ១កន្លែង

៣.ដាក់លូប្រអប់៣x៣​ ចំនួន​ ៣កន្លែង

សកម្មភាពការងារបន្ត​ ៖

១.​ប្រជុំបច្ចេកទេសតំឡេីងនិយាមការខ្សែផ្លូវ

២.ប្រជុំពិភាក្សាបច្ចេកទេសជាមួយរដ្ឋបាលឃុំ​ កំណត់ខ្សែផ្លូវ​ 

៣.បូកសរុបលទ្ធផលសិក្សា​ រៀបចំបច្ចេកទេសផ្លូវជាមួយមន្រ្តីបច្ចេកទេសខេត្ត

អត្ថបទផ្សេងទៀត

  • មន្ទីរអប់រំ យុវជន និងកីឡា/
    20/05/2026

    លោក ង៉ែត ឡឹងប្រធានមន្ទីរអប់រំ​ យុវជន និងកីឡាខេត្ត បានអញ្ជើញចូលរួមក្នុង «កិច្ចប្រជុំត្រៀមរៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង» ក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង។ នៅសាលាខេត្តកោះកុង។

  • ហេង គីមឆន/
    20/05/2026

    អំពូលភ្លើងសូឡា ចំនួន ៣១០ បានដាក់បំភ្លឺផ្លូវសាធារណៈ ចាប់ពីចំណុចទីបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុងថ្មី មកចំណុចផ្លូវបំបែកចូលក្រុងខេមរភូមិន្ទ និងច្រកចូលផ្លូវជាតិលេខ១០ និងចំណុចផ្លូវបំបែកចូលទៅតំបន់ទេសចរណ៍ពាមក្រសោប។ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមសំអាតផ្ទះយើងទាំងអស់គ្នា ដើម្បីការរស់នៅប្រកបដោយផាសុកភាព និងស្នើបងប្អូន ដែលធ្វើដំណើរតាមផ្លូវសាធារណៈ គោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗ កុំបោះចោលសំរាម ជាការចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាបានអនាម័យ បរិស្ថានល្អ

  • ហេង គីមឆន/
    19/05/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរួមក្នុង «កិច្ចប្រជុំត្រៀមរៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង» ក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង

  • ហេង គីមឆន/
    19/05/2026

    លោក លី បុរិន្ទ ប្រធានការិយាល័យ ក្របខណ្ឌ និងបណ្ដុះបណ្ដាល បានដឹកនាំមន្រ្តីការិយាល័យជំនាញនៃមន្ទីរមុខងារសាធារណៈខេត្តកោះកុងបាន «ចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្ដែង» នៅវិទ្យាល័យបូទុមសាគរ នៃស្រុកបូទុមសាគរ ខេត្តកោះកុង

  • ហេង គីមឆន/
    19/05/2026

    លោកឧត្តមសេនីយ៍ទោ គង់​ មនោ ស្នងការនគរបាលខេត្តកោះកុង ដឹកនាំលោកវរសេនីយ៍ឯក ជា សុភាព នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​ និងលោក​វរសេនីយ៍ទោ អៀ ចាន់រិទ្ធ នាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសមាសភាព និងណែនាំការអនុវត្តតួនាទី ភារកិច្ច របស់ក្រុមប្រតិបត្តិការជំនាញ ដើម្បីបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

  • ហេង គីមឆន/
    19/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ កោះកុង