ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះកាពិ បានចុះល្បាត និងសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ និងបានផ្សព្វផ្សាយស្តីពី គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង ៧ចំនុច ព្រមទាំងបានផ្សព្វផ្សាយបន្ថែមពីបែបបទនៃការផ្តល់សៀវភៅស្នាក់នៅ(ក២) សៀវភៅគ្រួសារ(ក៤) និងជូនដំណឹងស្តីពីការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដល់ប្រជាពលរដ្ឋ ប្រជាពលរដ្ឋចូលរួមសរុបចំនួន ០៩នាក់ ស្រី០៦នាក់ ។
រដ្ឋបាលឃុំកោះកាពិក៏បានចែកសៀវភៅស្នាក់នៅ(ក២) បានមួយគ្រួសារ សៀវភៅស្នាក់នៅ(ក៤) បានមួយគ្រួរសារ នៅក្នុងភូមិកៅស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ។





