លោក សៀង កក្កដា អភិបាលស្តីទីក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរភូមិសង្កាត់ ចូលរួមកិច្ចប្រជុំពិភាក្សាករណីសំណើសុំចុះបញ្ជីដីធ្វើវិញ្ញាបនបត្រសម្គាល់អលនវត្ថុ នៃដីទំហំ ៤២.១០០ ម៉ែត្រក្រឡារបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមអធិបតីភាព លោក ឈេង សុវណ្ណដា អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង។
នៅសាលមហោស្រពខេត្ត។
វេលាម៉ោង៣:៣០នាទីរសៀល ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#









