លោក អ៊ូ ឆេនឆៃវិសាន្ដ ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ បានដឹកនាំលោក ម៉ែន ឈា សមាជិកក្រុមប្រឹក្សាឃុំ លោក ឡាយ លិក មេភូមិកោះអណ្ដែត កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាតៃ រួមជាមួយប្រជាពលរដ្ឋ ចូលរួមជាមួយក្រុមការងាររដ្ឋបាលស្រុក ដឹកនាំដោយ លោក សែម សំអាង នាយករដ្ឋបាលសាលាស្រុក ដើម្បីចូលរួមសិក្សាលម្អិតលើផលប៉ះពាល់បរិស្ថានលទ្ធកម្មដីធ្លី និងសិក្សាបច្ចេកទេសគម្រោងជួសជុលផ្លូវក្រាល ក្រួសក្រហមចំនួន ០១ខ្សែ ដែលប្រើប្រាស់ថវិកាមូលនិធិ របស់រដ្ឋបាលស្រុកកោះកុង ឆ្នាំ២០២៥
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!