លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីកំណត់តារាងខ្សែផ្លូវសំខាន់ៗ និងជាអាទិភាពក្នុងការរៀបចំការបញ្ចេញសំរាម និងការប្រមូលសំរាមក្នុងក្រុងខេមរភូមិន្ទ ។ សមាសភាពអញ្ជើញមានលោកនាយករង តំណាងមន្ទីរបរិស្ថានខេត្ត ប្រធានពាក់ព័ន្ធ តំណាងសង្កាត់ទាំងបី មេភូមិទាំង១១ និងតំណាងក្រុមហ៊ុនប្រមូលសំរាមក្រុង សរុប ២០ រូប។
នៅសាលប្រជុំ សាលាក្រុងខេមរភូមិន្ទ។
វេលាម៉ោង ៨៖៣០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវហ្នឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#











