លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានដឹកនាំលោក ទួន ឪទី អភិបាលរងស្រុក បានអញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរៀបចំផែនការការពារ ពិធីបុណ្យបញ្ចុះខណ្ឌសីមាវត្តកោះកែវមរកត (ហៅវត្តកោះស្ដេច) និងផែន ការការពារកោះកុងសង្ក្រាន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ គ.ស ២០២៥ ក្រោមអធិបតីភាព លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង ។
ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥
March 19, 2025






