លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលអភិវឌ្ឍន៍សមត្ថភាពស្ដីពី បរិយាប័ន្ន និងសមធម៌សង្គម ក្រោមអធិបតីភាពលោកជំទាវ ចេង វន្នី ប្រធាន គ.ក.ស.ក.ខេត្ត និងលោកជំទាវ យិន សាវ៉ាត អនុប្រធាន គ.ក.ស.ក.ខេត្ត។ សមាសភាពអញ្ជើញរួមមានលោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិក គ.ក.ស.ក ក្រុងទាំងអស់។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំ(ធំ)សាលាក្រុងខេមរភូមិន្ទ។
វេលាម៉ោង ៧:៣០ នាទីព្រឹក ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវហ្នឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#









