លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំលោកនាយករងរដ្ឋបាល តំណាងសង្កាត់ទាំងបី និងស្មៀន អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពី ការពិនិត្យរួមគ្នាលើភាពផ្សំស្របរបស់បុគ្គលដែលអាចមានសិទ្ធិទទួលដី កិច្ចប្រជុំបានរៀបចំឡើងតាមប្រព័ន្ធនិម្មិតZOOM ក្នុងគោលបំណង៖ លើកកម្ពស់ការយល់ដឹងឱ្យកាន់តែច្បាស់ និងធានាបាននូវការជ្រើសរើសបុគ្គលដែលមានសិទ្ធិទទួលបានដី ប្រកបដោយប្រសិទ្ធភាព តម្លាភាព សុក្រឹតភាព យុត្តិធម៌ និងភាពអាចជឿទុកចិត្តបាន។
នៅសាលប្រជុំ(តូច)សាលាក្រុងខេមរភូមិន្ទ។
វេលាម៉ោង ៧:៣០ នាទីព្រឹក ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវហ្នឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#





