លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ បានដឹកនាំ លោក ឃិន វិសាល ស្មៀនឃុំ ចូលរួមក្នុងវគ្គបណ្តុះ បណ្តាលស្តីពី «ការពិនិត្យរួមគ្នាលើភាពសមស្របរបស់បុគ្គលដែលអាចមានសិទ្ធិទទួលដី» ក្រោមអធិបតីភាពឯកឧត្តម សរ សុវណ្ណ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាន ផ.ក.អ តាមប្រព័ន្ធនិម្មិត Zoom របស់លេខាធិការដ្ឋាន ផ.ក.អ ដឹកនាំដោយ លោក ហួត សារឹម អភិបាលរងស្រុកកោះកុង សមាសភាពចូលរួម នាយករងរដ្ឋបាលសាលាស្រុក ការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងភូមិបាលស្រុក លោកមេឃុំ ជំទប់១ឃុំ និងស្មៀនឃុំ ទាំង៤ នៃស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។
ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទីព្រឹក







