/ / /

លោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង អមដោយមន្ត្រី បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិភាគ SWOT រាជធានី ខេត្ត និង ការបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​

លោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង អមដោយលោក ថុន នាថរិទ្ធី មន្ត្រីការិយាល័យរដ្ឋបាល បុគ្គលិក និងហិញ្ញវត្ថុ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិភាគ SWOT រាជធានី ខេត្ត និង ការបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​ ក្រោមអធីបតីភាពឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ ត្រួតពិនិត្យនិងវាយតម្លៃ​ អ.គ.ហ នៅសណ្ឋាគារ​Garden City រាជធានី​ភ្នំពេញ​។ សិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹង និងពង្រឹងសមត្ថភាពបន្ថែម ជូនដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រដ្ឋបាលរាជធានី-ខេត្ត ក្នុងការបំពេញមុខងារពាក់ព័ន្ធនឹងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់មូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

ថ្អៃអង្គារ ៥ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    17/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានឧបត្ថម្ភ ស៊ីទែនទឹក ចំនួន ៤ និងធុងច្រោះទឹក ចំនួន ២០០ ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការ នៅតាមបណ្តោយព្រំដែន និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ជូនប្រជាជនភៀសសឹក នៅទីជម្រកសុវត្ថិភាព ដែលរដ្ឋបាលខេត្តបានរៀបចំ

  • មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ/
    17/12/2025

    លោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះឧបត្ថម្ភស្បៀង រួមមានដូចជា អង្ករ សាច់ និងបន្លែ ជូនស្រុកកោះកុង ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក។

  • ហេង គីមឆន/
    17/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែសូមថ្លែងអំណរគុណចំពោះ ម្ចាស់ដេប៉ូ ជុន ភារិទ្ធ ដែលបានឧបត្ថម្ភថវិកា ចំនួន ១០០ដុល្លារ ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការ នៅតាមបណ្តោយព្រំដែន និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ជូនប្រជាជនភៀសសឹក នៅទីជម្រកសុវត្ថិភាព ដែលរដ្ឋបាលខេត្តបានរៀបចំ

  • ហេង គីមឆន/
    17/12/2025

    លោកអភិបាលរងខេត្តកោះកុង តំណាងលោកជំទាវឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បាននាំយកទេយ្យទានប្រគេនព្រះសង្ឃ គង់នៅវត្តទេពនិមិត្ត ហៅវត្តថ្មី ក្នុងខណៈស្ថានការណ៍កំពុងស្ងាប់ស្ងាត់

  • ហេង គីមឆន/
    17/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ សប្បុរសជន ដែលបានឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ និងសម្ភារផ្សេងៗ ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការ នៅតាមបណ្តោយព្រំដែន និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ជូនប្រជាជនភៀសសឹក នៅទីជម្រកសុវត្ថិភាព ដែលរដ្ឋបាលខេត្តបានរៀបចំ

  • រដ្ឋបាលស្រុកថ្មបាំង/
    17/12/2025

    ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំជីផាត បានចុះធ្វើការផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំនុចនិងវេទិការសាធារណៈនិងបានចុះប្រចាំការនៅសាលាឃុំជីផាត