លោក ឈឺន ភស្ដារ អភិបាលស្ដីទីស្រុកថ្មបាំង បានចាត់ លោក ផុក ផានិត មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក ចូលវគ្គបណ្តុះបណ្តាល ស្តីពីវិធីសាស្ត្រសង្គ្រោះបឋម និងអាហារូបត្ថម្ភនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ដែលបានសហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ក្រោមអធិបតីភាព លោកស្រី នាក់ សង អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង។
ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥





