/ / /

ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែកនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីអំពី ភា”ពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់ពង្រឹងអង្គភាពសុខាភិបាលឆ្នាំ២០២៥” តាមប្រព័ន្ធនិម្មិត Zoom សប្ដាហ៍បន្ត ។

នៅរសៀលថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែកនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីអំពី “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់ពង្រឹងអង្គភាពសុខាភិបាលឆ្នាំ២០២៥” សប្ដាហ៍បន្ត តាមរយៈប្រព័ន្ធនិម្មិត Zoom ដែលមានសិក្ខាកាមអញ្ជើញចូលរួមជាថ្នាក់ដឹកនាំនៃគ្រឹះស្ថានសុខាភិបាល និងមូលដ្ឋានសុខាភិបាលទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងធ្វើបាឋកថាអំពីភាពជាអ្នកដឹកនាំ និងនាវានុវត្តន៍ដោយឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រី សម្របសម្រួលដោយឯកឧត្ដមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្ដមសាស្ត្រាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ ព្រមទាំង មានការចូលរួមធ្វើបទបង្ហាញពីមន្ទីរពេទ្យមួយចំនួន ស្ដីអំពីការដោះស្រាយបញ្ហា តាមរយៈការវិភាគ និងបំបែកបញ្ហាជាចំណែកៗ (PDIA) ។ ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    17/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានឧបត្ថម្ភ ស៊ីទែនទឹក ចំនួន ៤ និងធុងច្រោះទឹក ចំនួន ២០០ ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការ នៅតាមបណ្តោយព្រំដែន និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ជូនប្រជាជនភៀសសឹក នៅទីជម្រកសុវត្ថិភាព ដែលរដ្ឋបាលខេត្តបានរៀបចំ

  • មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ/
    17/12/2025

    លោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះឧបត្ថម្ភស្បៀង រួមមានដូចជា អង្ករ សាច់ និងបន្លែ ជូនស្រុកកោះកុង ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក។

  • ហេង គីមឆន/
    17/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែសូមថ្លែងអំណរគុណចំពោះ ម្ចាស់ដេប៉ូ ជុន ភារិទ្ធ ដែលបានឧបត្ថម្ភថវិកា ចំនួន ១០០ដុល្លារ ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការ នៅតាមបណ្តោយព្រំដែន និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ជូនប្រជាជនភៀសសឹក នៅទីជម្រកសុវត្ថិភាព ដែលរដ្ឋបាលខេត្តបានរៀបចំ

  • ហេង គីមឆន/
    17/12/2025

    លោកអភិបាលរងខេត្តកោះកុង តំណាងលោកជំទាវឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បាននាំយកទេយ្យទានប្រគេនព្រះសង្ឃ គង់នៅវត្តទេពនិមិត្ត ហៅវត្តថ្មី ក្នុងខណៈស្ថានការណ៍កំពុងស្ងាប់ស្ងាត់

  • ហេង គីមឆន/
    17/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ សប្បុរសជន ដែលបានឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ និងសម្ភារផ្សេងៗ ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការ នៅតាមបណ្តោយព្រំដែន និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ជូនប្រជាជនភៀសសឹក នៅទីជម្រកសុវត្ថិភាព ដែលរដ្ឋបាលខេត្តបានរៀបចំ

  • រដ្ឋបាលស្រុកថ្មបាំង/
    17/12/2025

    ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំជីផាត បានចុះធ្វើការផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំនុចនិងវេទិការសាធារណៈនិងបានចុះប្រចាំការនៅសាលាឃុំជីផាត