/ / /

លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានចូលរួមពិធីចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋក្រីក្រ និងសិស្សានុសិស្សនៃសាលាបឋមសិក្សាកោះស្រឡៅ ។

នៅវេលាម៉ោង ៧:៣០នាទីព្រឹក លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ អនុភូមិ  ប្រជាការពារភូមិ គណៈកម្មការសហគមន៍កោះស្រឡៅ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស  ចូលរួមពិធីចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋក្រីក្រ និងសិស្សានុសិស្សសាលាបឋមសិក្សាកោះស្រឡៅ ក្រោមអធិបតីភាពលោក ឈិត រតនៈ អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង តំណាងដ៍ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង  និងមានការចូលរួមពីមន្ត្រីរដ្ឋបាលស្រុក ដឹកនាំដោយលោក ហែម ប៊ុនសំបូរ អភិបាលរងស្រុក  ក្រោមជំនួយឧបត្ថម្ភរបស់អង្គការ ស៊ីប៊ីអិន កម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋ ចំនួន ១០០ គ្រួសារ និងសិស្សានុសិស្ស ចំនួន ៣៥០នាក់ ក្នុងនោះអំណោយរួមមាន ៖ ប្រជាពលរដ្ឋក្រីក្រម្នាក់ៗ ទទួលបាន អង្ករ ២០គីឡូ   មី ១កេះ  ត្រីខ ១យួរ   ប្រេងឆា ១ដប ទឹកសុទ្ធ ១ដប  និងសិស្សានុសិស្សម្នាក់ៗ ទទួលបាន កាតាបស្ពាយ១ និងសំភារៈសិក្សា ១កញ្ចប់  នៅបរិវេណសាលាបឋមសិក្សាកោះស្រឡៅ ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។

ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/08/2026

    រដ្ឋបាលឃុំភ្ញីមាស លោក សន សាវ ជំទប់ទី២ បានចូលរួមជាគណៈអធិបតី ក្នុងវិធីបិទវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា(ហូកា) លើជំនាញគេហកិច្ច(House Keeping)

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    28/08/2026

    លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអធិការកិច្ច រោងចក្រ សហគ្រាស និងសិប្បកម្ម​ តាមប្រព័ន្ធអនឡាញ​ Zoom Cloud Meeting

  • ហេង គីមឆន/
    28/08/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១០ គ.ជ.ប.ស.ណ.ន ស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការ ឆ្នាំ២០២៥ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    28/08/2026

    លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល​ ស្តីពីការលើកកម្ពស់តួនាទី និងការអភិវឌ្ឍសមត្ថភាពយេនឌ័រក្នុងវិស័យកសិកម្ម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

  • ហេង គីមឆន/
    28/08/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង បានអញ្ជើញដឹកនាំមន្ត្រីជំនាញក្រោមឧឱវាទប្រជុំសម្រាំងពាក្យបណ្ដឹង និងព័ត៌មានផ្សេងៗ ដែលប្រមូលបានពីប្រអប់សំបុត្រ និងកម្មវិធីទូរសព្ទដៃ “មតិយើង”

  • ហេង គីមឆន/
    28/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានទទួលជួបប្រតិភូក្រុមហ៊ុន Zhilian International Pte. Ltd. ដែលមានបំណងចង់ធ្វើការវិនិយោគ នៅក្នុងខេត្តកោះកុង