ស្រុកកោះកុង ៖ ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ លោក សាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្ត ស្ដីពីការរៀបចំផែនគ្រប់គ្រងឧទ្យានជាតិជួរភ្នំក្រវាញ ភូមិសាស្រ្តខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ (២០២៥-២០៣៥) ក្រោមអធិបតីភាព ឯកឧត្តម ស្រី ស៊ុនលាង អគ្គនាយក នៃអគ្គនាយកដ្ឋានតំបន់ ការពារធម្មជាតិ ក្រសួងបរិស្ថាន នៅសាលប្រជុំមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ







