ស្រុកកោះកុង ៖ ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ លោក លីម ភឿន អភិបាលស្តីទីស្រុកកោះកុង អញ្ជេីញដឹកនាំមន្រ្តីរាជការ នៃរដ្ឋបាលស្រុកកោះកុង ចូលរួមវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិលើកទី១ ក្រោមប្រធានបទស្តីពី «កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» តាមរយៈប្រព័ន្ធបញ្ជូនសំលេង និងរូបភាព Zoom នៅសាលប្រជុំសាលាស្រុកកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា















