រដ្ឋបាលឃុំជ្រោយប្រស់,ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៧:៣០នាទីព្រឹក គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការនារី និងកុមារ ឃុំជ្រោយប្រស់ បានរៀបចំកិច្ចប្រជុំប្រចាំខែមីនា ដើម្បីបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារបន្តនៅខែមេសា ឆ្នាំ២០២៥ ក្រោមការដឹកនាំដោយលោក ពុំ ធឿន ប្រធានគណ:កម្មាធិកាទទួលបន្ទុកកិច្ចការនារី និងកុមារឃុំជ្រោយប្រស់ និងមានការចូលរួមពី លោក លោកស្រី សមាជិក គ.ក.ន.ក ឃុំ និងក្រុមទ្រទ្រង់សុខភាពភូមិទាំងពីរ សរុបចំនួន ១៣រូប ស្រី ៣រូប នៅសាលាឃុំជ្រោយប្រស់។









