រដ្ឋបាលឃុំជ្រោយប្រស់,ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៧:៣០នាទីព្រឹក លោក ម៉ុត មាលីវ៉ាត់ សមាជិកក្រុមប្រឹក្សាឃុំជ្រោយប្រស់ និងលោក លី វណ្ណនី ស្មៀនឃុំ បានអញ្ចើញចូលរួមកិច្ចប្រជុំ ស្តីពី “កំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យឆ្នាំ២០៥០” តាមប្រព័ន្ធ (ZOOM) នៅសាលប្រជុំសាលាស្រុកកោះកុង ក្រោមអធិបតីភាព លោក លឹម ភឿន អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង ។






