សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដឹកនាំដោយ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា សហការជាមួយលោកស្រី ស៊ិន ចរិយា អនុប្រធានគណៈកម្មាធិការអនុសាខាកក្រក ក្រុងខេមរភូមិន្ទ រួមដំណើរជាមួយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់កាលពី ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១០.០០នាទីយប់ ចំនួន ០១គ្រួសារ ស្មើនឹង០១ខ្នងផ្ទះ រស់នៅភូមិ៣ សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបណ្តាលអោយខូចខាតហ្វីប្រូស៊ីម៉ង់ចំនួន ៤០សន្លឹក។
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!