រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងប៉ាន់ប្រម៉ាណគ្រួសារសពលោកស្រី ខាត់ យី ភេទស្រី អាយុ៥២ឆ្នាំ ស្ថិតនៅភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងប៉ាន់ប្រម៉ាណគ្រួសារសពលោកស្រី ខាត់ យី ភេទស្រី អាយុ៥២ឆ្នាំ ស្ថិតនៅភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង មានប្តីឈ្មោះ គេង គាំ ភេទប្រុស អាយុ៥៧ឆ្នាំ មានកូន ប្រុស២នាក់
-កូនប្រុសទី១ឈ្មោះ ហេង គឹមសាន អាយុ១៣ឆ្នាំ
-កូនប្រុសទី២ឈ្មោះ ហេង-សុវណ្ណសាន អាយុ០៦ឆ្នាំ។
-ស្រ្តីខាងលើបានស្លាប់ដោយជំងឺប្រចាំកាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ សព្វថៃ្ងគ្រួសារខាងលើពិតជាមានជីវភាពក្រីក្រលំបាកខ្លាំងរស់នៅលើប្រឡាយទឹករបស់រដ្ឋ និងផ្ទះមានសភាពចាស់ទ្រុឌទ្រោម។ ឪពុក អ៊ំ មីងមា សាច់ញាតិ និងអជ្ញាធរ បានយល់ព្រមឲ្យក្រុមការងារមន្ទីរស អ យ ស្វែងរកសេវាថែទាំជំនួសដល់កុមារទាំង ០២នាក់។
មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានឧបត្ថម្ភថវិកាដល់គ្រួសាររសពចំនួន២០០,០០០រៀល កុមារទាំង ០២នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ១០,០០០រៀល
-លោក លី-ច័ន្ទរាសី អភិបាលស្តីទី និងជាតំណាងលោក ជា-ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក ស្រែអំបិលបានឧបត្ថម្ភថវិកាចំនួន ២០០.០០០៛ និងគ្រឿងឧបភោគបរិភោគមួយចំនួនផង។

អត្ថបទទាក់ទង