លោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្តកោះកុង ដឹកនាំ លោកអនុប្រធានការិយាល័យស្ថិតិ ១រូប អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការចងក្រងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ជាតិ ដឹកនាំធ្វើបទបង្ហាញ ឯកឧត្តម កែវ ចិត្រា ប្រធាននាយកដ្ឋានគណនេយ្យជាតិ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ នឹងមន្ត្រីស្រង់ថ្លៃទំនិញទីផ្សារ។ សិក្ខាសាលានេះរៀបចំដោយ នាយកដ្ឋានគណនេយ្យជាតិ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ សហការជាមួយធនាគារពិភពលោក ដោយផ្ដោយលើខ្លឹមសារសំខាន់ៗទាក់ទងនឹងការវិភាគថ្លៃនិងអតិផរណាខេត្ត និងជាតិ ក៏ដូចជាការបង្ហាញពីកម្មវិធីCAPI និងផែនការសកម្មភាពការងារបន្ត ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារ LBN Asian ខេត្តកំពង់ចាម។
ថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥






