/ / /

សិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម ឆ្លើយតបនឹងតួនាទី ភារកិច្ច របស់គណៈកម្មការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្ត និងគណៈកម្មការពិគ្រោះយោបល់ស្ត្រី និងកុមារក្រុង ស្រុក

លោកជំទាវ ចេង វន្នី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម ឆ្លើយតបនឹងតួនាទី ភារកិច្ច របស់គណៈកម្មការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្ត និងគណៈកម្មការពិគ្រោះយោបល់ស្ត្រី និងកុមារក្រុង ស្រុក ដោយមានការចូលរួមពីនាយកដ្ឋានសមភាពយេនឌ័រ លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត លោកស្រីប្រធានក្រុមប្រឹក្សាស្រុក លោកស្រីអភិបាលរងក្រុង ស្រុក លោកស្រីសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធនានា។

លោកជំទាវ បានគូសបញ្ជាក់ថា សិក្ខាសាលានេះផ្តោតសំខាន់ទៅលើសមិទ្ធផលជាគន្លឹះមួយចំនួន ដែលបានសម្រេចក្នុងរយៈពេល ០៣ ឆ្នាំកន្លងមក ការគ្រប់គ្រងកិច្ចដំណើរការកំណែទម្រង់ គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ វិមជ្ឈការហិរញ្ញវត្ថុ… លទ្ធផលរំពឹងទុក ក្នុងសិក្ខាសាលាគឺ បានបញ្ជ្រាបការលើកកម្ពស់បរិយាប័ន្ន និងសមធម៌សង្គម មានន័យថាក្នុងដំណើរការរៀបចំវិធានគ្រប់គ្រងផ្ទៃក្នុងមន្ទីរ អង្គភាពរបស់ខ្លួន ត្រូវលើកទឹកចិត្តឲ្យមានការប្រជុំ ពិភាក្សា ប្រកបដោយលក្ខណៈបើកចំហ និងរួមបញ្ចូលទាំងបញ្ហានានាពាក់ព័ន្ធ ទៅនឹងបរិយាប័ន្ន និងសមធម៌សង្គម ដើម្បីធានាការផ្ដល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ត្រូវបានរៀបចំ និងអនុវត្តប្រកបដោយសមធម៌។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    17/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមរយៈរថយន្តក្រុង ដោយឥតគិតថ្លៃ

  • ហេង គីមឆន/
    17/04/2026

    កោះកុង សង្ក្រាន្ត ឆ្នាំ២០២៦ អបអសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

  • ហេង គីមឆន/
    17/04/2026

    ឯកឧត្តម កាយ សំរួម ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងលោកជំទាវ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងស្វាមី បានអញ្ជើញចូលរួមក្នុងពិធីស្រង់ទឹកព្រះពុទ្ធរូប ដើម្បីអបអសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

  • ហេង គីមឆន/
    16/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញគោរពជូនពរ ឯកឧត្តម កាយ សំរួម ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

  • ហេង គីមឆន/
    17/04/2026

    ឯកឧត្តម កាយ សំរួម ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងលោកជំទាវ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងស្វាមី បានអញ្ជើញសូត្រមន្ត ស្រង់ទឹកព្រះពុទ្ធរូប ដើម្បីអបអសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

  • ហេង គីមឆន/
    16/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញគោរពជូនពរ ឯកឧត្តម អាយ ខន សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ