រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តកោះកុង ចូលរួមកិច្ចប្រជុំគណៈកម្មការតាមដានការផ្សាយព័ត៌មានក្លែងក្លាយតាមរយៈវីដេអូខនហ្វឺរិន(Video Conference)

ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តកោះកុង ចូលរួមកិច្ចប្រជុំគណៈកម្មការតាមដានការផ្សាយព័ត៌មានក្លែងក្លាយតាមរយៈវីដេអូខនហ្វឺរិន(Video Conference)៖

ឯកឧត្តម មុំ ម៉ាលិកាទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកោះកុង រួមទាំងលោក លោកស្រីអនុប្រធានមន្ទីរ ប្រធានការិយាល័យទាំង៥ នៃមន្ទីរព័ត៌មាន ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ បានចូលរួមប្រជុំគណៈកម្មការតាមដានព័ត៌មានក្លែងក្លាយប្រចាំខែមិថុនា ឆ្នាំ២០២០ តាមរយៈវីដេអូខនហ្វឺរិន(Video Conference) ក្រោមអធិបតីភាពឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការតាមដានការផ្សាយព័ត៌មានក្លែងក្លាយ។ សេចក្តីរាយការណ៍ក្នុងកិច្ចប្រជុំ ឯកឧត្តម មុំ ម៉ាលិកា បានអោយដឹងថា បច្ចុប្បន្នរដ្ឋបាលខេត្តកោះកុង បានបង្កើតក្រុមតេឡេក្រាមមួយដែលមានឈ្មោះថា(ក្រុមអ្នកនាំពាក្យ និងប្រតិកម្មរហ័ស) ដែលមានសមាសភាពថ្នាក់ដឹកនាំខេត្ត ក្រុមអ្នកនាំពាក្យ មន្ទីរ អង្គភាពនានាជុំវិញខេត្ត និងអភិបាលក្រុង ស្រុក ។ការបង្កើតក្រុមនេះ គឺដើម្បីតាមដាន និងរាយការណ៍រាល់ព័ត៌មានមិនពិត ព័ត៌មានប្រឌិត ព័ត៌មានក្លែងក្លាយរបស់ជនអគតិមួយចំនួន។ ប្រមូលព័ត៌មានជាក់លាក់ពីគ្រប់មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន ដើម្បីក្រុមអ្នកនាំពាក្យ និងសមត្ថកិច្ចមានមូលដ្ឋានក្នុងការបន្សាប បង្ក្រាប និងចាត់វិធានការរដ្ឋបាលជាបានទាន់ពេលវេលា ក្នុងន័យនេះ គឺដើម្បីអោយសាធារណជនទទួលបាននូវព័ត៌មានពិត ចៀសវាងការយល់ច្រឡំដែលអាចនឹងមានការចនាចលក្នុងសង្គម។ជាមួយគ្នានេះ មន្ទីរព័ត៌មានខេត្ត បានបង្កើតក្រុមតេឡេក្រាមមួយទៀតដែលមានសមាសភាពក្រុមការងារព័ត៌របស់មន្ទីរនិងគ្រប់ភ្នាក់ងារសារព័ត៌មាននៅក្នុងខេត្ត ដើម្បីងាយស្រួលក្នុងការងារទំនាក់ទំនងការងារ ការផ្តល់ព័ត៌មានផ្សេងៗអោយគ្នាទៅវិញទៅមក ដោយរួមគ្នាផ្សព្វផ្សាយព័ត៌មានអោយបានទំលំទំលាយ ហើយក៍ជាការចូលរួមចំណែកក្នុងការតាមដានព័ត៌មានក្លែងក្លាយផងដែរ។
ឯកឧត្តម ប្រធានអង្គប្រជុំ បានជម្រុញអោយមន្ទីរព័ត៌មានរាជធានី ខេត្ត បង្កើតជាក្រុមតេលេក្រាមដែលមានសមាសភាពថ្នាក់ដឹកនាំខេត្ត មន្ទីរពាក់ព័ន្ធ និងអោយមានសមាសភាពចូលរួមរហូតដល់មូលដ្ឋាន ដើម្បីប្រមូលព័ត៌មានបានគ្រប់ជ្រុងជ្រោយ ងាយស្រួលក្នុងការឆ្លើយតប វាយបកវិញបានទាន់ពេលវេលា នូវរាល់ព័ត៌មានក្លែងក្លាយ ហើយវិធានការរបស់យើង គឺប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋផ្សព្វផ្សាយតែព័ត៌មានពិត។ហើយអ្វីដែលជាភារកិច្ចចាំបាច់ត្រូវធ្វើបន្តគឺ បន្តបន្សាប បង្ក្រាប និងវិធានការរដ្ឋបាល។

អត្ថបទទាក់ទង