លោក សេង សុធី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង អញ្ជើញចូលរួមប្រជុំជាមួយគ្រូបង្គោលថ្នាក់ជាតិ ស្តីពីការបង្រៀននិងរៀនតាម online ក្នុងកំឡុងពេលមានជំងឺ Covid-19 និងការចុះអង្កេតការសិក្សាពីចំងាយ របស់សិស្សានុសិស្សតាមផ្ទះ នៅវិទ្យាល័យថ្មស ឃុំថ្មស ដែលមានសមាសភាពចូលរួមពី គ្រូបង្គោលថ្នាក់ជាតិប្រចាំវិទ្យាល័យថ្មស និងគណ:កម្មការSeip ចំនួន០២នាក់ ព្រមទាំងមន្ត្រីការិយាល័យអប់រំស្រុក ០២នាក់ និងលោកនាយក នាយករង លោកគ្រូអ្នកគ្រូ លោកប្រធានគណ:កម្មការគ្រប់គ្រងវិទ្យាល័យថ្មស។