/ / /

ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រីអភិបាលរង នៃគណៈអភិបាលខេត្ត ព្រមទាំងលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងលោក លោកស្រីមន្ត្រីជំនាញពាក់ព័ន្ធ

ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រីអភិបាលរង នៃគណៈអភិបាលខេត្ត ព្រមទាំងលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងលោក លោកស្រីមន្ត្រីជំនាញពាក់ព័ន្ធ។
របៀបវារៈ នៃកិច្ចប្រជុំ :
-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង
-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង
-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់ រដ្ឋបាលខេត្តកោះកុង ប្រចាំខែកុម្ភៈ ឆ្នាំ២០២៥
-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្តីពីវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅតាមក្រុង ស្រុក ឆ្នាំ២០២៤
-ពិនិត្យ និងអនុម័តលើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបាន មកពីការផ្តល់សេវារដ្ឋបាល ប្រចាំខែតុលា ខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៤ សម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិកក្រុមប្រឹក្សា
-បញ្ហាផ្សេងៗ….។
ថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ March 13, 2025

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកកោះកុង/
    17/03/2026

    លោក​ លីម​ ភឿន​ អភិបាលរងស្រុក​កោះកុង​ អញ្ជើញ​ចូលរួម​វគ្គតម្រង់ទិសស្តីពីការរៀបចំរបាយការណ៍វឌ្ឍនភាព និងបូកសរុបលទ្ធផលការងារសម្រេចបានរបស់រដ្ឋបាលឃុំ សង្កាត់ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ តាមប្រព័ន្ធអនឡាញ (Zoom Meeting) 

  • ហេង គីមឆន/
    17/03/2026

    សេចក្តីជូនដំណឹង ស្តីពីកម្មវិធីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យកណ្តាល និងសាកលវិទ្យាល័យរដ្ឋ នៅក្នុងប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

  • ហេង គីមឆន/
    17/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូ នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន និងមន្ទីរវិស័យពាក់ព័ន្ធ ការអនុវត្តគម្រោងរេដបូក ក្រវាញកណ្តាល

  • រដ្ឋបាលស្រុកកោះកុង/
    17/03/2026

    វេទិកាពិគ្រោះយោបល់ ស្តីពីតួនាទី និងការទទួលខុសត្រូវ របស់ក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងការផ្តល់សេវាលើការងារចុះបញ្ជីអត្រានុកូលដ្ឋាន​ និងការប្រកាសសាខាសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានស្រុកកោះកុង​

  • ហេង គីមឆន/
    17/03/2026

    លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ដឹកនាំលោកឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរង ផែនការងារធនធានមនុស្ស និងលោកនាយការិយាល័យបុគ្គលិក អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីតម្រូវការក្របខ័ណ្ឌជំនាញបច្ចេកវិទ្យាពត៌មានវិទ្យា(IT)

  • ហេង គីមឆន/
    17/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាលសាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះពិនិត្យមើលដំណើរការសាងសង់សាលាមតេយ្យសិក្សនៅសាលាបឋមសិក្សាពាមកាយ ស្ថិតក្នុងភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគិរីសាគរ ដែលជាជំនួយរបស់ក្រសួងកិច្ចការបរទេសឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា