/ / /

លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុគណៈកម្មការរដ្ឋបាល និងបដិសណ្ឋារកិច្ច បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការរដ្ឋបាល និងបដិសណ្ឋារកិច្ច ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុគណៈកម្មការរដ្ឋបាល និងបដិសណ្ឋារកិច្ច បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការរដ្ឋបាល និងបដិសណ្ឋារកិច្ច ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

លោកអភិបាលរង បានលើកឡើងថា ក្នុងនាមប្រធានអនុគណៈកម្មការរដ្ឋបាល និងបដិសណ្ឋារកិច្ច បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការរដ្ឋបាល និងបដិសណ្ឋារកិច្ច ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ នៅខេត្តកោះកុង នាពេលខាងមុខប្រកបដោយរលូន ខ្ញុំស្នើលោកដែលជាសមាជិកទាំងអស់យកចិត្តទុកដាក់ :
-ក្នុងការរៀបចំផែនការសកម្មភាព និងថវិការបស់អនុគណៈកម្មការ
-ចាត់ចែងលិខិតអញ្ជើញភ្ញៀវកិត្តិយស ចាស់ព្រឹទ្ធាចារ្យ ចូលរួមក្នុងពិធីនានា
-រៀបចំក្រុមការងារដើម្បីបដិសណ្ឋារកិច្ច ភ្ញៀវកិត្តិយស ចាស់ព្រឹទ្ធាចារ្យ ដែលបានអញ្ជើញ មកចូលរួមក្នុងពិធីសំខាន់ៗក្នុងព្រឹត្តិការណ៍កោះកុងសង្ក្រាន
-រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការនានា
-រៀបចំការផ្សព្វផ្សាយ ជូនដំណឹងឲ្យបានទូលំទូលាយជូនដល់សាធារណៈជន
-ធ្វើរបាយការណ៍ជូនប្រធានគណៈកម្មការអំពីវឌ្ឍនភាពការងាររបស់អនុគណៈកម្មការនានា
-ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារការរៀបចំកោះកុងសង្ក្រាន្តជូនប្រធានគណៈកម្មការ
-រៀបចំលិខិតថ្លែងអំណរគុណជូនសប្បុរសជន ដែលបានចូលរួមឧបត្ថម្ភគាំទ្រកោះកុងសង្ក្រាន្ត
-រៀបចំលិខិតសរសើរជូនក្រុមការងារចូលរួមរៀបចំកោះកុងសង្ក្រាន្ត
-អនុគណៈកម្មការនេះមានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឱវាទរបស់ខ្លួន
-បំពេញភារកិច្ចផ្សេងៗដែលមានការពាក់ព័ន្ធ តាមការណែនាំរបស់ប្រធានគណៈកម្មការ។
ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ March 12, 2025

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    16/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញគោរពជូនពរ ឯកឧត្តម កាយ សំរួម ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

  • ហេង គីមឆន/
    16/04/2026

    ឯកឧត្តម កាយ សំរួម ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងលោកជំទាវ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងស្វាមី បានអញ្ជើញសូត្រមន្ត ស្រង់ទឹកព្រះពុទ្ធរូប ដើម្បីអបអសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

  • ហេង គីមឆន/
    16/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញគោរពជូនពរ ឯកឧត្តម អាយ ខន សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

  • ហេង គីមឆន/
    16/04/2026

    ឯកឧត្តម កាយ សំរួម ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងលោកជំទាវ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងស្វាមី បានអញ្ជើញទស្សនាតង់ពិព័រណ៌របស់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ដើម្បីអបអសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

  • ហេង គីមឆន/
    16/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមរយៈរថយន្តក្រុង ដោយឥតគិតថ្លៃ

  • ហេង គីមឆន/
    16/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលការឧបត្ថម្ភ នំបញ្ចុក ចំនួន ៥០០គីឡូក្រាម ពីសិប្បកម្មផលិតសរសៃនំបញ្ចុក សុខ ធំ សម្រាប់ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ