/ / /

លោកបណ្ឌិត ឃន សារ៉េត អនុប្រធានរដ្ឋបាលព្រៃឈើ និងលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ពិនិត្យករណី របាយការណ៍សង្ខេបអំពីលទ្ធផលស្រាវជ្រាវ របស់ប្រតិភូគណបក្សសញ្ជាតិកម្ពុជា ស្តីពីភាពអសកម្មពីស្ថាប័នជំនាញ និងអាជ្ញាធរដែនដី ក្នុងការដោះស្រាយវិវាទដីធ្លី រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

លោកបណ្ឌិត ឃន សារ៉េត អនុប្រធានរដ្ឋបាលព្រៃឈើ និងលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ពិនិត្យករណី របាយការណ៍សង្ខេបអំពីលទ្ធផលស្រាវជ្រាវ របស់ប្រតិភូគណបក្សសញ្ជាតិកម្ពុជា ស្តីពីភាពអសកម្មពីស្ថាប័នជំនាញ និងអាជ្ញាធរដែនដី ក្នុងការដោះស្រាយវិវាទដីធ្លី រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ បញ្ហាវិវាទ​ដីធ្លីនេះគឺ​ កើតឡើង​រវាងការដែលថាអាជ្ញាធរ​ ស្ថាប័នជំនាញ អសកម្ម ក្នុងការដោះសា្រយបញ្ហាដីធ្លី រដ្ឋបាលខេត្ត មិនអាចទទួលយកបានឡើយ ព្រោះ​កន្លងមក​ រដ្ឋបាលខេត្ត​កោះកុង​ ខិតខំប្រឹងប្រែងណាស់ ក្នុងការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋគ្រប់បញ្ហាទាំងអស់ មិនត្រឹមតែ​បញ្ហាដីធ្លីប៉ុណ្ណោះទេ។
ជាចុងក្រោយអង្គប្រជុំបានឯកភាពគ្នាដូចខាងក្រោម៖
១-ស្នើឱ្យក្រុមហ៊ុនខាម៉ាហ្ក្រា ផ្តល់ឯកសារដែលពាក់ព័ន្ធនឹងបញ្ហាដីធ្លី ជាមួយលោក អ៊ុយ វណ្ណៈ (ឯកសារដែលក្រុមហ៊ុនអាចផ្តល់ឱ្យបាន) ជូនមកក្រុមការងាររដ្ឋបាលព្រៃឈើ និងរដ្ឋបាលខេត្តកោះកុង
២- កិច្ចប្រជុំបន្ត ចាំបាច់ត្រូវអញ្ជើញលោក អ៊ុយ វណ្ណៈ និងអ្នកពាក់ព័ន្ធទាំង ៨ គ្រួសារ ព្រមទាំងតំណាងក្រុមហ៊ុនខាម៉ាហ្ក្រា ដែលមានសិទ្ធិសម្រេច និងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញ រដ្ឋបាលខេត្តកោះកុងចូលរួម (ក្នុងនោះលិខិតអញ្ជើញ រៀបចំដោយរដ្ឋបាលខេត្ត និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង ជាអ្នកសម្របសម្រួលចាត់ចែងបន្ត)
៣-កិច្ចប្រជុំបន្តនឹងប្រព្រឹត្តទៅនាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៩:០០នាទីព្រឹក នៅសាលាស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងការប្រមូលព័ត៌មាន និងទិន្នន័យ ដាក់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកោះកុង ដើម្បីពិនិត្យសម្រេច។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    27/05/2026

    លោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេតនៃការិយាល័យប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅស្រុកបូទុមសាគរ និងស្រុកស្រែអំបិល ដើម្បីប្រមូលពាក្យបណ្ដឹង និងព័ត៍មានផ្សេងៗពីប្រជាពលរដ្ឋ ចំនួន ១២ប្រអប់ ជាលទ្ធផល ទទួលបានលិខិត ចំនួន ២លិខិត

  • ហេង គីមឆន/
    26/05/2026

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”

  • រដ្ឋបាលស្រុកថ្មបាំង/
    26/05/2026

    លោក យឹម វិចិត្រ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកថ្មបាំង បានដឹកនាំមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក អញ្ជើញចុះពិនិត្យតាមដានសាលាលើការអនុវត្តការគ្រប់គ្រងរដ្ឋបាលរបស់នាយក និងកិច្ចបញ្ជីការគណនេយ្យឆ្នាំ២០២៥

  • រដ្ឋបាលស្រុកថ្មបាំង/
    26/05/2026

    លោកស្រី ង៉ែត ចិន្ដា ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារស្រុកថ្មបាំង អញ្ជើញដឹកនាំសមាជិក សមាជិកា ប្រជុំប្រចាំខែឧសភា

  • រដ្ឋបាលស្រុកថ្មបាំង/
    26/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមក្នុងពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/05/2026

    លោក សួន សុង សមាជិកក្រុមប្រឹក្សាឃុំទួលគគីរ បានដឹកនាំអាជ្ញាធរភូមិតាចាត សហការជាមួយបងប្អូនប្រជាពលរដ្ឋក្នុងភូមិតាចាត ធ្វើអនាម័យរើសសំរាម សម្អាតតាមដងផ្លូវនានាស្ថិតក្នុងភូមិតាចាត ដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថានក្នុងមូលដ្ឋានភូមិឲ្យកាន់តែស្រស់បំព្រងឡើង