នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ លោក សៀង សុទ្ធមង្គល អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពី បរិយាបន្ន និងសមធម៌ ក្រោមអធិបតីភាពលោកជំទាវ ចេង វន្នី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ដោយមានការចូលរួមពី សមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារស្រុក សមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារឃុំ ជំទប់ទី១ទាំង៦ ឃុំ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។







