ស្រុកកោះកុង ៖ ថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោក អ៉ឹង បឺត ប្រធានការិយាល័យផែនការនិងគាំទ្រឃុំ-សង្កាត់ លោក គាំ សុខចំរើន អនុប្រធានអង្គភាពលទ្ធកម្មស្រុក លោក ជួន ចិន្តា អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ជាសមាជិកគណៈកម្មគ្រប់គ្រងគម្រោងរដ្ឋបាលស្រុកកោះកុង សហការអាជ្ញាធរឃុំតាតៃក្រោម ចុះត្រួតពិនិត្យ វឌ្ឍនភាពការអនុវត្តគម្រោងជួសជុលផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ តភ្ជាប់ពីចំណុចខ្សែផ្លូវរបស់ក្រុមហ៊ុន អ្នកឧកញ៉ា សួរ វីរៈ រហូតដល់ចំណុចក្រោយវត្តកោះអណ្តែត ស្ថិតក្នុងភូមិកោះអណ្តែត ឃុំតាតៃក្រោម។
I- សកម្មភាពជាក់ស្តែង
– ក្រុមការងារបានធ្វើការពិនិត្យ និងវាស់វែងទទឹងផ្លូវត្រង់ចំណុចខ្សែផ្លូវដែលមានការសង្ស័យថាអាចមិនគ្រប់ទំហំទៅតាមគំនូសប្លង់បច្ចេកទេស
– ក្រុមការងារបានពិនិត្យលើទៅលើខ្សែផ្លូវត្រង់ចំណុចទំនាបដែលប្រឈមនឹងការលិចផ្លូវ និងការស្តារប្រឡាយសងខាងផ្លូវ
II-លទ្ធផលក្រោយការចុះពិនិត្យ
_ ទទឹងផ្លូវត្រង់កន្លែងខ្លះមានទំហំ ៨ ម៉ែត្រ ទៅ ៨,៥០ ម៉ែត្រ និងត្រង់កំណាត់ខ្សែផ្លូវខ្លះមានប្រវែង ៧ម៉ែត្រទៅ ៧,៥០ ម៉ែត្រ កន្លែងដែលមិនគ្រប់ទំហំដោយសារក្រុមហ៊ុនពុំទាន់បានចាក់ដីនិងធ្វើការរៀបចំឃឿនផ្លូវរួចរាល់
– ការកាយប្រឡាយសងខាងផ្លូវក្រុមហ៊ុនបានកាយមានគម្លាតពីចំណុចចញ្ចើមផ្លូវចន្លោះពី ១,៥០ ម៉ែត្រទៅ ២ ម៉ែត្រ
* សូមគោរពបញ្ជាក់ផងដែរថាគិតមកដល់ត្រឹមថ្ងៃនេះក្រុមហ៊ុនបាននឹងកំពុងដំណើការចាក់ដីបំពេញឃឿនផ្លូវត្រង់ចំណុចខ្សែផ្លូវដែលមានស្ថានភាពដីទំនាប និងធ្វើការបង្ហាប់ឃឿនផ្លូវ ក្រាលគ្រួសបានមួយចំនួន (ត្រង់ចំណុចខ្សែផ្លូវខ្ពស់) និងចំណុចក្រៅពីនោះកំពុងរៀបចំឃឿនផ្លូវ។









