លោក ជុំ សំអុល អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង តំណាងលោក ប្រធានមន្ទីរ អមដោយលោក ស៊ាន សិរីបុត្រ ប្រធានការិយាល័យលទ្ធកម្មសាធាណៈ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង បានចូលរួម ក្នុងកិច្ចប្រជុំបើកសំណើពិគ្រោះថ្លៃចំនួន ០៣គម្រោង របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង។





