លោកឧត្តសេនីយ៍ត្រី មីន រស្មី ស្នងការរង ផែនការងារធនធានមនស្ស និងលោកវរសេនីយ៍ឯក អ៊ុក សាលី នាយ ការិ-បុគ្គលិក បានដឹកនាំក្រុមការងារ ទៅចូលរួមប្រគល់ថវិកា(សមន) ចំនួន ៦ លានរៀល ជូនគ្រួសារសព លោកអនុសេនីយ៍ទោ នី ម៉ាលី មន្រ្តីនគរបាលចូលនិវត្តន៍ នៅភូមិស្ទឹងវែង សង្កាត់ ស្ទឹងវែង ក្រុងខេមរភូមិន្ទ។
សូមបញ្ជាក់ លោក នី ម៉ាលី មរណ:ដោយជម្ងឺរោគាពាធ (សម្ពាធសរសៃឈាមរាំរៃ) ក្នុងអាយុ ៦៧ ឆ្នាំ។